ស្វែងរក | Searching

Ads

Khmer Calendar

Khmer Solar Date

Wednesday, June 29, 2011

Android នឹងមានចំនួនច្រើនជា App Store របស់ Apple នៅខែសីហាឆ្នាំ២០១១

យើងគ្មានការសង្ស័យទេថា Android Market នឹងផ្តល់នូវកម្មវិធីជាច្រើនសំរាប់ដោនឡូត ឬទិញច្រើនជាង Apple’s App Store ដោយ​កំពុងមាន​ការធ្លាក់ចុះ​នៃ​អត្រា​កំណើន​នា​ពេល​ថ្មីៗ​នេះ ក្នុងខណៈពេលដែលអត្រាកំណើនរបស់កម្មវិធី Android កំពុងមានកំណើនយ៉ាងឆាប់រហ័ស។ នៅក្នុងរបាយការណ៏ថ្មីៗនេះក្រុមហ៊ុនDistimo ដែល​ជា​អ្នក​វិភាគ​របស់ App Store បាន​សន្និ​ដ្ឋានទុក​ជាមុន​ថា​ កម្មវិធី Android នឹង​មានចំនួនលើស​ពី App Store នៅមុនដំណាច់ខែកក្តដា ឆ្នាំ២០១១ នេះ។ ក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត ដែលមានទីតាំងនៅប្រទេសអាល្លឺម៉ង់​ដែលមានឈ្មោះថា Research2guidance បាន​បញ្ជាក់​បន្ថែម​ស្រដៀង​ទៅ​នឹង​លទ្ធផល​ស្រាវ​ជ្រាវ​របស់ក្រុមហ៊ុន Distimo ថា កម្មវិធីរបស់ Android នឹងឈានមុខ Apple’s Store នៅខែសីហា ឆ្នាំ២០១១នេះ។
ក្រុមអ្នកស្រាវជ្រាវរបស់ Research2guidance បានរំពឹងថាទីផ្សារកម្មវិធីរបស់ Android នឹងកើនដល់ ៤២៥.០០០ កម្មវិធីនៅក្នុងខែសីហាខាងមុខនេះ ដោយ​យោង​ទៅ​តាម​អត្រាកំណើនថេរ របស់កម្មវិធីប្រើប្រាស់ថ្មីៗដែលបានដាក់ជូនអ្នកប្រើប្រាស់របស់ Android ដែលនឹងកើនឡើងយ៉ាង ច្រើនជាងកម្មវិធី របស់ App Store ។
យោងតាមក្រុមហ៊ុន Android Market បានបន្ថែមកម្មវិធីថ្មីៗចំនួន ២៨, ០០០ កម្មវិធី នៅក្នុងខែមេសា ឆ្នាំ២០១១ នៅក្នុងខណៈពេលដែលក្រុមហ៊ុន Apple បាន​តាម​ពី​ក្រោយ​ជាមួយ កម្មវិធីថ្មីដែលមាន​ចំនួនត្រឹមតែ ១១,​០០០ កម្មវិធីប៉ុណ្ណោះ។
មានមតិមួយបានលើកឡើងថា តើអត្រាកំណើនកម្មវិធីនេះនឹងចោទជាបញ្ហាដែរឬទេ? ម្យ៉ាង​វិញ​ទៀត​ទំហំ​នៃ​កម្ម​វិធី​ដែល​មាន​សំរាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ ទាំង​ពីរ​នេះ​មិន​ឃើញ​មាន​ការចាប់អារម្មណ៏ច្រើននោះទេ។ ដូចនេះ តើវាទាក់ទងគ្នាដែរឬទេចំពោះចំនួនកម្មវិធី ​១០០, ០០០ ឬ ២០០, ០០០ ដែល​មិន​សូវ​មាន​ការ​ទាញ​យក​មក​ប្រើ​ប្រាស់ដោយអតិថិជននោះ។
តាមកំណត់ត្រា​របស់ research2guidance បានបង្ហាញថា អត្រាកំនើនដ៏ខ្ពស់នៃ Android Market មិនមានន័យថាក្រុមអ្នកបង្កើត និង អភិវឌ្ឍន៏​កម្ម​វិធី​ទូរសព្ទ​នឹង​បង្កើន​ផល​ទុនចំណូលច្រើនជាងមុនពី ទីផ្សាកម្មវិធីទាំងនោះទេ តែប្រហែលជាផ្ទុយពីនេះទៅវិញ។
ផ្ទុយទៅវិញ ភាពជោគជ័យនៃទីផ្សារកម្មវិធី គឺមានភាពទាក់ទងអវិជ្ជមានទៅនឹងការជោគជ័យ សំរាប់ក្រុមអ្នកបង្កើតនិង អភិវឌ្ឍន៏​កម្មវិធី​ទូរស័ព្ទ​។​តាម​ការ​វិភាគ​បាន​បង្ហាញ​ថា ចំនួននៃការដោនឡូត កម្មវិធីមួយជាមធ្យមបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពី ការចេញកម្មវិធីថ្មីៗជាលើកដំបូងដែលនឹងដាក់ អោយប្រើប្រាស់ នៅខែដំបូង ឬ​សបា្តហ៏ បន្តបន្ទាប់ នៅក្នុង App store និង Android Market ។ តែទោះជា យ៉ាងណា អត្រាកំនើនរបស់ Android Market គឺជារឿងដែលគួរអោយកត់សំគាល់មួយ៕
http://techcrunch.com/2011/05/05/android-to-surpass-apples-app-store-in-size-in-august-2011-report-exclusive/