ក្រុមអ្នកស្រាវជ្រាវរបស់ Research2guidance បានរំពឹងថាទីផ្សារកម្មវិធីរបស់ Android នឹងកើនដល់ ៤២៥.០០០ កម្មវិធីនៅក្នុងខែសីហាខាងមុខនេះ ដោយយោងទៅតាមអត្រាកំណើនថេរ របស់កម្មវិធីប្រើប្រាស់ថ្មីៗដែលបានដាក់ជូនអ្នកប្រើប្រាស់របស់ Android ដែលនឹងកើនឡើងយ៉ាង ច្រើនជាងកម្មវិធី របស់ App Store ។
យោងតាមក្រុមហ៊ុន Android Market បានបន្ថែមកម្មវិធីថ្មីៗចំនួន ២៨, ០០០ កម្មវិធី នៅក្នុងខែមេសា ឆ្នាំ២០១១ នៅក្នុងខណៈពេលដែលក្រុមហ៊ុន Apple បានតាមពីក្រោយជាមួយ កម្មវិធីថ្មីដែលមានចំនួនត្រឹមតែ ១១,០០០ កម្មវិធីប៉ុណ្ណោះ។
មានមតិមួយបានលើកឡើងថា តើអត្រាកំណើនកម្មវិធីនេះនឹងចោទជាបញ្ហាដែរឬទេ? ម្យ៉ាងវិញទៀតទំហំនៃកម្មវិធីដែលមានសំរាប់ប្រព័ន្ធប្រតិបត្តិការ ទាំងពីរនេះមិនឃើញមានការចាប់អារម្មណ៏ច្រើននោះទេ។ ដូចនេះ តើវាទាក់ទងគ្នាដែរឬទេចំពោះចំនួនកម្មវិធី ១០០, ០០០ ឬ ២០០, ០០០ ដែលមិនសូវមានការទាញយកមកប្រើប្រាស់ដោយអតិថិជននោះ។
តាមកំណត់ត្រារបស់ research2guidance បានបង្ហាញថា អត្រាកំនើនដ៏ខ្ពស់នៃ Android Market មិនមានន័យថាក្រុមអ្នកបង្កើត និង អភិវឌ្ឍន៏កម្មវិធីទូរសព្ទនឹងបង្កើនផលទុនចំណូលច្រើនជាងមុនពី ទីផ្សាកម្មវិធីទាំងនោះទេ តែប្រហែលជាផ្ទុយពីនេះទៅវិញ។
ផ្ទុយទៅវិញ ភាពជោគជ័យនៃទីផ្សារកម្មវិធី គឺមានភាពទាក់ទងអវិជ្ជមានទៅនឹងការជោគជ័យ សំរាប់ក្រុមអ្នកបង្កើតនិង អភិវឌ្ឍន៏កម្មវិធីទូរស័ព្ទ។តាមការវិភាគបានបង្ហាញថា ចំនួននៃការដោនឡូត កម្មវិធីមួយជាមធ្យមបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពី ការចេញកម្មវិធីថ្មីៗជាលើកដំបូងដែលនឹងដាក់ អោយប្រើប្រាស់ នៅខែដំបូង ឬសបា្តហ៏ បន្តបន្ទាប់ នៅក្នុង App store និង Android Market ។ តែទោះជា យ៉ាងណា អត្រាកំនើនរបស់ Android Market គឺជារឿងដែលគួរអោយកត់សំគាល់មួយ៕
http://techcrunch.com/2011/05/05/android-to-surpass-apples-app-store-in-size-in-august-2011-report-exclusive/